សួស្តីអ្នកទាំងអស់គ្នា!
សូមបញ្ជាក់៖ ប្រព័ន្ធស្វ័យប្រវត្តិ Broryat AI មិនមែនជាអ្នកធ្វើការវិភាគឯកសារ ឬតំណភ្ជាប់ដោយផ្ទាល់នោះទេ ប៉ុន្តែវាដើរតួជាស្ពានចម្លងប្រកបដោយសុវត្ថិភាពរវាងអ្នកប្រើប្រាស់ និងប្រព័ន្ធ VirusTotal។ នៅពេលអ្នកផ្ញើឯកសារ ឬ Link ចូលទៅ Bot នឹងបញ្ជូនវាទៅកាន់ VirusTotal API រួចបង្ហាញលទ្ធផលមកវិញយ៉ាងច្បាស់លាស់។ លើសពីនេះ ពួកយើងបានបញ្ចូលប្រព័ន្ធ LLM ដើម្បីពន្យល់ពីលទ្ធផលបច្ចេកទេសទាំងនោះជាភាសាខ្មែរ ដើម្បីឱ្យទាំងអស់គ្នាអាចយល់បានងាយ។
គោលបំណងធំគឺជួយដល់អ្នកមិនសូវដឹងរឿងបច្ចេកវិទ្យា ពិសេសចាស់ៗក្នុងគ្រួសារ ឱ្យអាចដឹងពីការបោកប្រាស់ផ្សេងៗដោយមិនបាច់មានចំណេះដឹងជ្រៅជ្រះ និងមិនបាច់ស្មុគស្មាញយកទៅ Upload ខ្លួនឯង។
សូមបញ្ជាក់ជូនផងដែរថា ពួកយើងមានសេចក្តីរំលឹក និងការមិនធានា (Disclaimer) យ៉ាងច្បាស់លាស់ថាកម្មវិធី AI អាចមានការខុសឆ្គង។ ពួកយើងមិនដេញដោលឱ្យជឿលើលទ្ធផលនេះទាំងស្រុង ឬពឹងផ្អែកដោយងងឹតងងល់លើឧបករណ៍នេះឡើយ។ យើងពឹងផ្អែកលើ VirusTotal ដែលជាប្រព័ន្ធស្កែនលំដាប់ពិភពលោក ប៉ុន្តែអ្នកប្រើប្រាស់គួរតែបន្តផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ៗជានិច្ច មុននឹងសម្រេចចិត្តធ្វើសកម្មភាពណាមួយ។ Bot នេះគ្រាន់តែជាជំនួយការសម្រួលដល់អ្នក មិនមែនមកជំនួសការសម្រេចចិត្តផ្ទាល់ខ្លួន ឬវិធានការការពារសន្តិសុខបច្ចេកវិទ្យានោះឡើយ។ ទោះគ្មានប្រព័ន្ធណាឥតខ្ចោះ តែវាជាជំហានដ៏មានន័យក្នុងការរួមចំណែកទប់ស្កាត់ការបោកប្រាស់អនឡាញនាពេលបច្ចុប្បន្ន។
ពួកយើងជាក្រុមនិស្សិតដែលបង្កើតគម្រោងនេះឡើងពីបាតដៃទទេ ដោយចេញថ្លៃចំណាយផ្ទាល់ខ្លួន។ ដោយសារថ្លៃ Hosting និងការប្រើប្រាស់ LLM API មានតម្លៃខ្ពស់ ពួកយើងបានបន្ថែមបញ្ជា /donate នៅក្នុង Bot។ ប្រសិនបើបងប្អូនយល់ថាវាមានប្រយោជន៍ គ្រប់ការចូលរួមគាំទ្រគឺពិតជាមានតម្លៃណាស់សម្រាប់ពួកយើងក្នុងការរក្សា Bot នេះឱ្យដំណើរការបន្ត។
សូមអរគុណសម្រាប់ការយល់យោគរបស់បងប្អូនទាំងអស់គ្នា។

