ប្រុងប្រយ័ត្នលើ Telegram!

Broryat គឺជា AI Bot ដែលជួយការពារអ្នកពីការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ គ្រាន់តែផ្ញើតំណភ្ជាប់ (Link) សារ ឬឯកសារដែលអ្នកសង្ស័យមកកាន់ Bot នោះវានឹងវិភាគរកហានិភ័យ រួចផ្តល់ការណែនាំដល់អ្នកភ្លាមៗ។

Channel តេលេក្រាម:broryat_ai

សមត្ថភាពរបស់ Broryat AI

Broryat ផ្តោតលើការស្វែងរកទម្រង់សារបោកប្រាស់ ដែលមនុស្សទូទៅជួបប្រទះពិតប្រាកដនៅក្នុងប្រអប់សារ និងសារដែលត្រូវបាន Forward ចែករំលែកតៗគ្នា។

វិភាគផ្ទៀងផ្ទាត់ខ្លឹមសារសារដោយ AI

ឆ្លាតវៃក្នុងការសម្គាល់ភាសាគំរាមកំហែងបង្កភ័យ ក្លែងបន្លំជាធនាគារ បង្ខំឱ្យផ្ទេរប្រាក់ និងល្បិចបោកប្រាស់ទូទៅ ទាំងភាសាខ្មែរនិងអង់គ្លេស។

ស្កេនតំណភ្ជាប់ និងឯកសារគ្រោះថ្នាក់

ពិនិត្យមើល URL និងឯកសារប្រភេទ APK, EXE, ZIP, PDF ដែលជនខិលខូចនិយមប្រើដើម្បីបោកប្រាស់ ឬបង្កប់មេរោគ (Malware) លើ Telegram តាមរយៈបច្ចេកវិទ្យា VirusTotal v3 API

ប្រព័ន្ធការពារសម្រាប់ក្រុមពិភាក្សា (Group Chat)

គ្រាន់តែទាញ Bot ចូលទៅក្នុងគ្រុប សមាជិកទាំងអស់នឹងមានកន្លែងសុវត្ថិភាពមួយសម្រាប់ផ្ទៀងផ្ទាត់រាល់មាតិកាសង្ស័យ មុននឹងសម្រេចចិត្តចុចបើក។

ប្រព័ន្ធការពារសម្រាប់ជជែកឯកជន

ភ្ជាប់ Broryat តាមរយៈ Telegram Chat Automation ដើម្បីត្រួតពិនិត្យតំណភ្ជាប់ និងឯកសារដែលផ្ញើមកកាន់ជជែកឯកជនរបស់អ្នកជាមួយ VirusTotal ដោយស្វ័យប្រវត្តិ ខណៈសារធម្មតារក្សាដដែល ហើយមានតែអ្នកទេដែលសម្រេចចិត្តលុប។

ឧទាហរណ៍

ខាងក្រោមនេះជាទម្រង់សារបោកប្រាស់ទូទៅដែលជនខិលខូចនិយមប្រើប្រាស់៖

ទម្រង់សារនៅលើ Telegram

សារបោកប្រាស់ភាគច្រើនចូលចិត្តប្រាប់ថា អ្នកឈ្នះរង្វាន់ ត្រូវផ្ទៀងផ្ទាត់គណនី ឬជួបបញ្ហាបន្ទាន់ណាមួយ រួចបង្ខំឱ្យអ្នកចុចចូលទៅកាន់តំណភ្ជាប់ (Link) ភ្លាមៗ។

លទ្ធផលនៃការវិភាគ

ចំណុចសម្គាល់គឺការប្រើពាក្យសម្តីដេញដោលឱ្យប្រញាប់ និងការនាំអ្នកទៅកាន់គេហទំព័រ (Domain) ក្លែងក្លាយ។ នៅពេលចុចចូល គេនឹងទាមទារឱ្យអ្នកបំពេញលេខសម្ងាត់ (Password) លេខកូដ OTP ឬព័ត៌មានគណនីធនាគារ។

ដំបូន្មានដែលត្រូវអនុវត្ត

ដាច់ខាតកុំចុចតំណភ្ជាប់ពីសារបែបនេះ។ ត្រូវពិនិត្យឈ្មោះគេហទំព័រឱ្យបានច្បាស់លាស់ ឬបើមិនច្បាស់ចិត្តទេ គ្រាន់តែផ្ញើ Link នោះមកកាន់ Broryat ដើម្បីជួយពិនិត្យមុនសិន។

របៀបប្រើប្រាស់

ងាយៗត្រឹម ៣ ជំហាន មិនចាំបាច់មានការកំណត់ (Setting) ឬផ្ទាំង Dashboard ស្មុគស្មាញឡើយ។ គ្រាន់តែបើក Telegram រួចផ្ញើមាតិកាសង្ស័យទៅកាន់ Bot ជាការស្រេច។

01

ស្វែងរក Bot ផ្លូវការ

បើកកម្មវិធី Telegram រួចស្វែងរកឈ្មោះ @broryat_bot ដើម្បីចាប់ផ្តើមជជែកជាមួយ Bot ផ្លូវការ។

02

ផ្ញើសារ ឬឯកសារសង្ស័យ

Forward សារ ចម្លងតំណភ្ជាប់ (Link) ឬផ្ញើឯកសារទៅកាន់ Bot ដោយផ្ទាល់ ដោយមិនបាច់ចុចបើកវាជាមុនឡើយ។

03

ទទួលបានលទ្ធផលភ្លាមៗ

Bot នឹងឆ្លើយតបមកវិញនូវកម្រិតហានិភ័យ រួមទាំងជំហានអនុវត្តជាក់ស្តែង ដើម្បីឱ្យអ្នកដឹងថាគួរចៀសវាង ឬត្រូវផ្ទៀងផ្ទាត់បន្ថែម។

ព័ត៌មាន

អត្ថបទថ្មីៗដើម្បីជួយអ្នកឱ្យទាន់ល្បិចបោកប្រាស់ថ្មីៗ និងចេះវិធីការពារគណនី Telegram ឱ្យមានសុវត្ថិភាព។

Broryat

ប្រព័ន្ធការពារមេរោគ (Antivirus) តាមពេលវេលាជាក់ស្តែងសម្រាប់ Telegram Private Chats

ប្រព័ន្ធ Broryat Chat Automation ស្កេនពិនិត្យលីង និងឯកសារដែលផ្ញើចូលដោយស្វ័យប្រវត្តិតាម VirusTotal ដោយមិនរក្សាទុកសារសន្ទនាផ្ទាល់ខ្លួនឡើយ។

អានអត្ថបទ
Broryat

ការបញ្ជាក់បន្ថែម៖ របៀបដែលប្រព័ន្ធស្វ័យប្រវត្តិ Broryat AI ដំណើរការការស្កែនសុវត្ថិភាពរបស់អ្នក

ការបកស្រាយ និងការបញ្ជាក់យ៉ាងសំខាន់ជូនដល់សហគមន៍ អំពីរបៀបដែល Broryat AI ពិនិត្យមើលឯកសារ ឬតំណភ្ជាប់ ការពឹងផ្អែកលើប្រព័ន្ធសន្តិសុខបច្ចេកវិទ្យាលំដាប់ពិភពលោក និងការប្រើប្រាស់ AI សម្រាប់ពន្យល់ជាភាសាខ្មែរយ៉ាងងាយយល់។

អានអត្ថបទ
t.me Not Working

ការជូនដំណឹង៖ តំណភ្ជាប់ Telegram (t.me) កំពុងជួបបញ្ហាជាសកល និងវិធីសាស្រ្តដោះស្រាយបណ្តោះអាសន្ន

បច្ចុប្បន្ន តំណភ្ជាប់រហ័សរបស់ Telegram (t.me) កំពុងជួបប្រទះបញ្ហាបច្ចេកទេសជាសកល ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចុចចូលទៅកាន់ Bot ឬ Channel ផ្សេងៗតាមរយៈទំព័រវេបសាយបាន។ អត្ថបទនេះនឹងពន្យល់ពីមូលហេតុ និងណែនាំពីវិធីសាស្ត្រងាយៗ ដើម្បីបន្តប្រើប្រាស់សេវាកម្មរបស់ Broryat AI ជាធម្មតា។

អានអត្ថបទ

មគ្គុទ្ទេសក៍

ស្វែងយល់ពីរបៀបប្រើប្រាស់ Bot និងវិធីសាស្ត្រការពារខ្លួនដែលអ្នកគួរអាន មុននឹងសម្រេចចិត្តបើក ឬចែករំលែកមាតិកាសង្ស័យណាមួយ។

មើលមេរៀនទាំងអស់

Broryat

តើអ្នកកំពុងមានសារគួរឱ្យសង្ស័យមែនទេ?

បើក Telegram ហើយផ្ញើវាទៅកាន់ Broryat ឥឡូវនេះ ដើម្បីទទួលបានការវិភាគរកហានិភ័យភ្លាមៗ។

ទៅកាន់ Telegram Bot