ត្រឡប់ទៅទំព័រអត្ថបទ

Two-Step Verification បន្ថែម password មួយលើសពីលេខកូដ SMS ឬ OTP។ វាជួយការពារគណនី បើអ្នកណាម្នាក់អាចទទួលបានលេខកូដ login របស់អ្នក។

ជំហានបើក តាម Telegram

1. បើក Settings

នៅក្នុង Telegram សូមចូលទៅកាន់ផ្ទាំង Settings ជាមុនសិន។

Telegram settings step

2. ជ្រើស Privacy and Security

បន្ទាប់មក ចុច Privacy and Security ដើម្បីចូលទៅកាន់ផ្នែកសុវត្ថិភាពគណនី។

Privacy and Security step

3. បញ្ចូល password សម្រាប់ Two-Step Verification

Telegram នឹងស្នើឱ្យអ្នកកំណត់ password ថ្មីមួយ។ សូមជ្រើស password ដែលខុសពី PIN និង password ផ្សេងៗដែលអ្នកកំពុងប្រើ។

Set password step

សេចក្តីសង្ខេប

  1. បើក Telegram ហើយចូលទៅ Settings
  2. ជ្រើស Privacy and Security
  3. ចុច Two-Step Verification
  4. បង្កើត password ដែលខុសពី PIN ឬ password ផ្សេងទៀត
  5. បន្ថែម email សង្គ្រោះ ប្រសិនបើអាចធ្វើបាន

បន្ទាប់ពីបើករួច

កុំចែករំលែក password នេះជាមួយអ្នកណា។ ប្រសិនបើមានសារអះអាងថាត្រូវការពាក្យសម្ងាត់នេះ សូមចាត់ទុកវាជាសញ្ញាបោកប្រាស់ជាមុនសិន។